ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និង សីល សមាធិ បញ្ញា គឺជាខ្សែពួរបីធ្លុងវេញចូលគ្នាតែមួយ ដែលគេចាប់ប៉ះកាន់ត្រូវត្រង់ណាគឺត្រូវទាំងបី។ព្រះសង្ឃតំណាងដោយសីល ព្រះធម៌តំណាងដោយសមាធិ ព្រះពុទ្ធតំណាងដោយបញ្ញា សង្គហៈធម៌ទាំងបីមិនអាចបំបែកចេញពីគ្នាបានដាច់ខាត។ក្នុងសីលក៏មានសមាធិបញ្ញា ក្នុងសមាធិក៏មានសីលនិងបញ្ញា ក្នុងបញ្ញាឬវិបស្សនាក៏មានសីលសមាធិនៅជាមួយគ្នា ។គឺព្រះពុទ្ធឃោសាចារ្យ លោកជាអ្នករចនាគម្ពីរវិសុទ្ធិមគ្គ លោកពន្យល់ចែករំលែក នាំឲ្យពុទ្ធបរិស័ទពិបាកយល់ ទៅជាបែកបក្សបែកពួក ខ្លះរក្សាតែសីល សូម្បីស្លាប់ស្អែកក៏មិនធ្វើសមាធិ ខ្លះធ្វើតែសមាធិមិនធ្វើវិបស្សនា ខ្លះធ្វើតែវិបស្សនាមិនធ្វើសមាធិ បែកព្រោងព្រាតតាមទិដ្ឋិមានះរៀងៗខ្លួន។តាមពិតពិភពលោកគេប្រើពាក្យថាសមាធិគឺមានសីលនិងវិបស្សនាក្នុងនោះហើយ គេមិនចាំបាច់ចែករំលែកទៀតទេ!។

