ធម្មជាតិមិនចេះឆ្អែតបីយ៉ាងៈ
ការដេក១
ការសុី១
ការសេពមេថុនធម៌១ ។
តើគេអាចធ្វើឲ្យឆ្អែតបានដូចម្តេច? ព្រះអរិយបុគ្គលមានដូចជាព្រះពុទ្ធជាដើម លោកមិនដេកដូចជាមនុស្សធម្មតាអស់៤៥ឆ្នាំ គឺលោកប្រើចិត្តមិនឲ្យទទួលអារម្មណ៍ លោកបិទទ្វារទាំង៦ឲ្យចិត្តធ្លាក់ចុះក្នុងភវង្គឬចូលសមាបត្តិញាណ ហេតុនេះអរិយបុគ្គលលោកឆ្អែតដោយការដេកបាន ។ ការសុី កាយសុីដុំអាហារ ឯចិត្តសុីអារម្មណ៍ អរិយបុគ្គលលោកអាចអត់អាហារបាន៧ថ្ងៃឯព្រះសម្មាសម្ពុទ្ធលោកអាចអត់អាហារដល់ទៅ៤៩ថ្ងៃបានព្រោះលោកផ្តាច់អាហាររបស់ចិត្តគឺអារម្មណ៍ក្នុងលោកនេះបាន បុថុជ្ជនអត់តែមួយព្រឹកសឹងដាច់ខ្យល់ស្លាប់ក៏មាន។ការសេពមេថុនធម៌អរិយបុគ្គលលោកអត់បានព្រោះលោកយល់ច្បាស់ថា ធម្មជាតិរបស់តណ្ហាវាមិនចេះឆ្អែតនោះទេ ហេតុនេះបើចង់ឲ្យវាឆ្អែតគឺមានតែឈប់ ចំណែកបុថុជ្ជនពេលរៀបស្លាប់ក៏នៅតែនឹកឃើញរឿងនេះដែរ ព្រោះតែភាពឃ្លានមិនចេះឆ្អែតរបស់ខ្លួន ។ ហេតុនេះធម្មជាតិបីខាងលើមិនចេះឆ្អែតចំពោះបុថុជ្ជនឡើយ ! ។ សូមរក្សាចិត្តខ្លួនឲ្យបានល្អ មានរឿងរីករាយច្រើនណាស់ដែលត្រូវគិត កុំគិតតែរឿងពិបាកចិត្ត គិតឲ្យខ្លួនអន់ថយ គិតឲ្យថោកទាប គិតឲ្យកំសត់ក្រៀមក្រំ អត់ធន់បន្តិចទៅ ម៉ាបន្តិចទៀតងាប់សោះ បើយើងងាប់បាត់ទៅតើយើងមានពេលគិតពីរឿងអស់នេះទៀតទេ? ។

