ជំរាបសួពុក កូនសំុសួរតិច ហេតុអីកូនចះតែស្រក់ទឹកភ្នែកមានអារម្មណ៍ថា តូចចិត្ត ១ជីវិតនះហត់នឿយណាស់ហត់នឿយមា្នក់ឯងទាំងកាយទាំងចិត្ត ខ្លួលឈឺហើយនៅប្រឹងយកចិត្តថ្នមប្តីទៀត ក្នុងលោកនេះមនុស្សស្រីឆ្លាតពេកបានត្រឹមចងខ្លួនឯងឲ្យលំបាកខ្លួនឯង តើធ្វើមិចអាចផ្លាស់ប្តូអារម្មណ៍នេះចេញបាន ? ទោះបីកូនស្រក់ទឹកភ្នែកអស់បុ៉ន្មានក៏ប្តីគេមិនអាណិតយើងដែរ ហើយ កូនក៏មិនចង់អោយគេអាណិត ហើយក៏មិនត្រូវការប្តីទៀតដែរគេធ្វើអីស្រេចតែគេទៅ តែមិនដឹងហេតុអី បានជាលំបាកក្នុងចិត្តហើយស្រក់ទឹកភ្នែក អោយតែពោះធំចាញ់លំបាកណាស់ពុក ហើយ នៅមានអារម្មណ៍ស្រក់ទឹកភ្នែកទៀត តើធ្វើមិចដូរអារម្មណ៍នេះចេញ បានទៅពុក ចង់ដើរលេងក៏អត់មានកំលាំងទៀត តើអ្វីដែលអាចជួយកូនបាន ហើយកូនតូចៗអត់អ្នកមើលថែទៀត។
បាទកូនសម្លាញ់ នេះជាអារម្មណ៍ចាស់ៗដែលកូនធ្លាប់គិតពីមុនក្លាយជាទម្លាប់ តែឥឡូវកូនចេះដឹងទាន់ចិត្តគិតខុសហើយ លើកក្រោយកូនញញឹមបន្តិចប្រាប់ប់ខ្លួនឯងថា កុំមកយំសោកអី អញលែងយំជាមួយឯងហើយ ! យំអត់បានការទេ យំក៏គ្មានអីធូរស្រាលដែរ ។ ហើយជូតទឹកភ្នែកឲ្យស្អាតទៅណា ថែសុខភាពសំខាន់ជាងណាកូន អាណិតកូនក្នុងផ្ទៃវាអាចជះឥទ្ឋិពលទៅលើកូនបាន ខំញ៉ាំ ខំគេងទៅកូន។

