ហើយឥលូវនេះកូនសោរទាំង៣ដែលនៅសល់ក្នុងជីវិតគឺ៖ សេចក្តីជំនឿ សេចក្តីសង្ឃឹមនិងសេចក្តីស្រឡាញ់ ។ តែអ្វីដែលអស្ចារ្យបំផុតគឺសេចក្ដីស្រឡាញ់ព្រោះសេចក្ដីស្រឡាញ់មិនចេះសាបសូន្យឡើយ ។ ស្រឡាញ់វាគ្មានជំងឺអ្វីទេ ការស្រឡាញ់គឺជាមាគ៌ារបស់ពិភពលោក
ការដើរតាមគន្លងនៃសេចក្តីស្រឡាញ់រាប់អានគ្នាទៅវិញទៅមកនិងរស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងដោយសេចក្តីស្រឡាញ់ដ៏លើសលប់របស់ខ្លួន ។ មនុស្សដែលខ្វះខាតសេចក្តីស្រឡាញ់ក្នុងចិត្តតែងប្រព្រឹត្តិតែអំពើខុសឆ្គងនិងការបំផ្លិចបំផ្លាញជានិច្ច ។ សេចក្តីជំនឿនាំឲ្យចិត្តមានទីពឹងមិនភ័យខ្លាចទោះបីជាលោកនេះមានរលកព្យុះព្យោមារធំខ្លាំងប៉ុណ្ណាក៏ដោយ ។ ចិត្តដែលមានទីពឹងហើយគឺសទ្ធាតែងមានក្តីសង្ឃឹមជានិច្ច ទើបមានក្តីស្រឡាញ់យ៉ាងពិតប្រាកដកើតឡើង ! ។

