គឺលោភៈនេះហើយដែលនាំឲ្យមានការភ័យខ្លាច នាំឲ្យខឹងក្រោធ នាំឲ្យវង្វេង កាលបើលោភៈស្រាលស្តើងហើយទុក្ខក៏ស្រាលស្តើងដែរ។លោភៈអង្គធម៌បានដល់តណ្ហា តណ្ហាមានកម្លាំងគឺដោយសារតែមានឧបាទាននិងសក្កាយទិដ្ឋិជាបច្ច័យ រំលត់បច្ច័យទាំងនោះអស់ តណ្ហាក៏អស់ទៅ ឈ្នះនូវទុក្ខសព្វយ៉ាង។ មនុស្សខ្លាចស្លាប់ព្រោះជាប់ជំពាក់ក្នុងការរស់នៅ តាមពិតមិនគួរខ្លាចស្លាប់អ្វីនោះទេ ព្រោះវាជាច្បាប់ធម្មជាតិ ។ បើគេមិនមានចិត្តលោភៈក្នុងរបស់ជុំវិញខ្លួនទេនោះ គេក៏គ្មានទុក្ខដែរ ហេតុនេះអ្វីដែលគួរឲ្យខ្លាចគឺលោភៈឯណេះទេ។

