ចាស់ៗពីដើម គាត់ស្រឡាញ់គ្នាដោយចិត្តនឹងចិត្ត ចិញ្ចឹមកូនបួនដប់នាក់ រស់នៅជាមួយគ្នារហូតដល់ចាស់កោងខ្នង ។ សម័យឥលូវក្មេងៗមួយចំនួនមុនស្រឡាញ់គ្នា សួរគ្នាសិន ធ្វើការអី? បានប្រាក់ខែប៉ុន្មាន ? ម៉ែឪធ្វេីអី? អាចពឹងពាក់បានអត់? ប្រសិនបើឆ្លើយមិនចេញទេ គឺសូន្យហើយ ។
សង្គមសព្វថ្ងៃ មនុស្សខ្លះ គេត្រូវការកិត្តិយសជាងស្នេហា បើក្រហើយកុំថាគេព្រមស្រឡាញ់នោះ មុខក៏គេមិនមើលដែរ អ្នកខ្លះឃើញដានជើងឈូសចោលទៀត ។ រឿងលុយសំខាន់ណាស់ ព្រោះបើគ្មានលុយសូម្បីតែអំបិលក៏គ្មានឱ្យយើងលិឍដែរ ។
គិតៗទៅ មនុស្សឥលូវកាន់តែអស្ចារ្យទៅ ព្រោះថាឆ្លាតជាងចាស់សម័យដើម ដ្បិតចាស់ៗពីដើមគាត់មានស្នេហាមួយស្មោះមួយ ដ្បិតក្មេងៗបច្ចុប្បន្នមួយចំនួនចាប់ខុសៗ ក្មេងខ្លះមិនទាន់ម្ភៃឆ្នាំស្រួលបួលផង មេមាយបាត់ ហើយបើទុកគ្នាឱ្យរៀនសូត្រប្រាកដជាល្អណាស់ ។ ហើយយុវជនខ្លះទៀតរើសចុះរើសឡើង មុខចាស់បាត់សម្រស់ទៅហើយ ។ រឿងក្នុងសង្គមយើងមានច្រើនបែបមែន ហើយរឿងខ្លះខុសទំនងក៏អាចកើតឡើងបានដែរ ៕


