របស់ខ្លះវាមិនមានតម្លៃមិនថ្លៃទេបើគិតជាលុយ តែវាបែជាមានតម្លៃបំផុតថ្លៃជាងលុយទៅទៀតគឺទឹកចិត្ត ហើយតម្លៃមួយនេះមិនមែនមានត្រឹមថ្ងៃនេះទេវានិងឋិតថេររហូតចំពោះមនុស្សដែលអោយតម្លៃទៅលើទឹកចិត្តនិងមិត្តភាព។
មនុស្សខ្លះមិនដែលនិយាយថាយើងជាមិត្តជាបងជាប្អូនជាមនុស្សល្អរបសគេទេតែសម្មភាពទង្វើនិងពាក្យសំដីគេបានបង្ហាញយ៉ាង ច្បាស់ដល់គ្រប់គ្នា ផ្ទុយពីមនុស្សមួយចំនួន។
មានមិត្តច្រើនមិនប្រាកដថាល្អមានមិត្តតិចក៏មិនប្រាកដថាមិនល្អ រាប់អានគ្នាយូរឬឆាប់ក៏មិនប្រាកដថាគេស្មោះត្រង់ចំពោះយើង អ្វីដែលសំខាន់ថាតើគេរាប់យើងដើម្បីអ្វី ដើម្បីមិត្តភាពឬដើម្បីចំលងទូក ឬដើម្បីផលប្រយោជន៍ ដែលស្ថិតក្នុងចំណុចដែលគេសូន្យ ខ្វះខាត ជួបបញ្ហាគ្រួសារ សាច់ញ្ញាត្តិ ល ។
មនុស្សខ្លះរាប់អានគ្នាបួនដប់ឆ្នាំក៏នៅលួចចាក់គ្នាពីក្រោយខ្នង ក៏នៅតែក្លែងក្លាយ នៅពីមុខចាប់ដៃគ្នាញញឹមសើចដាក់គ្នាតែនៅក្រោយខ្នងជ្រលកាំបិទចងជញ្ចើមដាក់គ្នាឬនិយាយអាក្រក់ពីគ្នាទៅវិញ តែពេលវេលាធ្វើអោយយើងស្គាល់មនុស្សកាន់តែច្បាស់ជាងមុន។
កុំភ្លេចអរគុណទឹកចិត្តមនុស្សដែលរាប់អានអ្នកដោយទឹកចិត្ត មនុស្សដែលតែងតែមានវត្តមាននៅនៅក្នុងជីវិតអ្នកទាំងពេលដែលអ្នកមានទុក្ខនិងសុខផង។

