ការភ័យខ្លាច ការតក់ស្លុតបានបំផ្លាញសមត្ថភាពរបស់យើង ត្រូវយល់ដឹងពីហេតុផលហើយបង្កើតវិធីទប់ទល់វាវិញដើម្បីជួយស្រោចស្រង់ខ្លួនឯង ។ ចាំណា ! រៀនមួយជីវិតក៏មិនទាន់អស់ការពិតីនៃពិភពលោកនេះដែរ ភាពឥតខ្ចោះ គឺមាននៅក្នុង « បញ្ញាព្រះពុទ្ធនោះឯង » ដែលយើងត្រូវខិតខំអភិវឌ្ឍ តាមការបង្រៀនរបស់ព្រះអង្គ ! ។ មារយាទធម្មតារបស់ចិត្តនៅពេលគេមិនទាន់បានអភិវឌ្ឍវា ៖
១- ឲ្យតែឃើញអ្វីគាប់ចិត្តគឺចង់បានភ្លាម ខ្លះហ៌ានលួច ហ៌ានបំពានយករបស់អ្នកដទៃ អ្នកមានការភ្ញាក់រលឺក គេមិនសន្លប់ក្នុងតណ្ហានេះទេ គេចេះត្រិះរិះពន្យល់ខ្លួនឯង ដើម្បីថែរក្សាក្តីសុខផ្ទាល់ខ្លួននិងគោរពសេចក្តីសុខអ្នកដទៃ ។
២- ឲ្យតែឃើញអ្វីទាស់ចិត្ត គឺប្រទូស្តរករឿងជាមួយភ្លាម អ្នកមានស្មារតីគេចេះអត់ធន់ជាមួយការមើល ការឮ មិនច្រឡោតតោតតូងផ្តេសផ្តាស់។
៣- ឲ្យតែមានរឿងត្រូវគិត គឺគិតចេញរឿងមួយចូលរឿងមួយ គិតលែងបានដេកពួន គិតទាល់តែបាយមិននឹកទឹកមិនស្រេក គិតបង្ហូរទឹកភ្នែកទាល់តែសន្លប់បែកពពុះមាត់ អ្នកមានស្មារតី គេតាមដឹងទាន់ការគិត និងចេះលះបង់ការគិតបានយ៉ាងល្អ។

