ស្រឡាញ់អ្នកណាម្នាក់មិនមានអ្វីអស្ចារ្យទេ តែបើមានគេស្រឡាញ់វិញ ដូចជាគ្រាន់បើបន្តិច ប៉ុន្តែ បើស្រឡាញ់គេហើយ ហើយគេស្រឡាញ់វិញនោះ ទើបពិតជាសម្បូរបែបមែនទែន ។ ស្រឡាញ់មនុស្សម្នាក់មិនមែនជាកំហុសទេ តែការបង្ខំឲ្យគេស្រឡាញ់ខ្លួនទើបជាកំហុស ! ស្រឡាញ់មនុស្សម្នាក់ បើចង់ឲ្យគេស្រឡាញ់តបមកវិញ គឺត្រូវខំធ្វើខ្លួនឲ្យគេស្រឡាញ់ ឲ្យគេពេញចិត្ត មិនមែនខំរកមធ្យោបាយពឹងអ្នកដទៃឲ្យបញ្ចុះបញ្ចូលធ្វើឲ្យគេស្រឡាញ់នោះទេ ។

