ធ្វើតែរឿងតូចតាចដោយការពេញចិត្តគឺល្អបំផុត

V

ពិភពលោកនេះមិនមែនជាឡានទេសចរណ៍ដ៏ល្អ ដែលអាចនាំមនុស្សម្នាក់ៗទៅកាន់គោលដៅដែលខ្លួនចង់បានគ្រប់គ្នាបានទេ ! នៅតាមផ្លូវ ឡានអាចបែកកង់ អាចជួបព្យុះភ្លៀងផ្គររន្ទះ អាចក្រឡាប់ស្លាប់ .....ហេតុនេះត្រូវចេះពេញចិត្តចំពោះអ្វីដែលខ្លួនមិនអាចយកបាន ហើយព្យាយាមពង្រីកឲ្យបានល្អបំផុតនូវអ្វីដែលខ្លួនអាចធ្វើបាន ។ ដោយហោចទៅ បើធ្វើអ្វីធំដុំមិនបានដូចគេ ធ្វើតែរឿងតូចតាចដោយការពេញចិត្តគឺល្អបំផុតហើយ !

Comments