កម្មវិធី១០ថ្ងៃក្នុងឆ្នាំថ្មីដើម្បីថែទាំសុខភាពហូបបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ញ៉ាំទឹកសុទ្ធនិងទឹកផ្លែឈើកិន សមាធិ ហាត់ប្រាណ កំចាត់ខ្លាញ់ក្បាលពោះបានយ៉ាងច្រើន !
ការត្រួតពិនិត្យមួយតួខ្លួន ដែលត្រូវធ្វើឡើងយ៉ាងហោចណាស់មួយឆ្នាំម្ដង មានសារៈសំខាន់ជាចាំបាច់ ដើម្បីថែទាំសុខភាពរបស់អ្នក ឲ្យស្ថិតក្នុងស្ថានភាពល្អប្រសើរ ថែមទាំងជួយបង្កាជំងឺនានានៅពេលអនាគតផងដែរ ។ ការត្រួតពិនិត្យពេញមួយតួខ្លួន នឹងធ្វើតេស្តរាង្គកាយរបស់អ្នក ចំណែកឯការពិនិត្យឈាម ជួយកំណត់អំពីសារជាតិ ខូឡេស្តេរ៉ូល ស្ករក្នុងឈាម កម្រិតនៃចរន្តឈាម និង រោគសញ្ញាផ្សេងៗ - ដំណើរការទាំងនេះ គឺជាសកម្មភាពបញ្ជាក់អំពីស្ថានភាពសុខភាពរបស់អ្នក ។ សូមទៅជួបគ្រូពេទ្យ មួយឆ្នាំម្ដងក្នុងវ័យ ២០ ឬ ៣០ ឆ្នាំ ដើម្បីពិភាក្សាអំពីវិធីសាស្រ្តណាខ្លះដែលអ្នកអាចកែលម្អការរស់នៅប្រចាំថ្ងៃរបស់អ្នក ដើម្បីទទួលបានសុខភាពល្អនៅថ្ងៃ អនាគត។

