ទាំងគេទាំងយើង ឪពុកម្តាយបង្ខំផង ជំរុញផងឲ្យខិតខំទៅកាន់ភាពជោគជ័យឲ្យបាន ព្រោះតែនាំគ្នាឲ្យតំលៃខ្ពស់ទៅលើសំភារៈនិងប្រាក់កាស« ព្រោះមនុស្សមានបំណុលរស់នៅមិនឆ្ងាយពីទាសភាពឡើយ »។ ទីបំផុតយើងបានក្លាយជាជនអភិរក្សក្រដាស់ប្រាក់ ហើយក្លាយជាមនុស្សបាក់ស្បាតអស់សង្ឃឹម នៅពេលយើងបាត់បង់វា ! ។ តាមពិតគ្មានអ្នកណាយកកាំភ្លើងមកភ្ជង់ក្បាលយើង បង្ខំឲ្យយើងធ្វើការគ្មានសំរាកនោះទេ កុំយកលុយមកធ្វើបាបចិត្តខ្លួនឯង គោរពលុយរហូតបែកបាក់គ្រួសារ លែងរាប់រកញាតិសន្តាន ដោយសារតែវប្បធម៌បំពុលរបស់ពិភពលោកឲ្យសោះ ! ។
$ - ត្រូវមានភាពក្លាហានក្នុងការផ្លាស់ប្តូរ ! កុំភ័យខ្លាចការផ្លាស់ប្តូរ ការបានទទួលជោគជ័យឬបរាជ័យវាអាស្រ័យលើការគិតឲ្យត្រូវតាមពេលវេលាតែប៉ុណ្ណោះ ! លោកនេះគឺជានិរន្តរភាពនៃបំរែបំរួលទេ ! ! !

