ការស្គាល់ធម្មជាតិពិតនៃបទពិសោធ គឺវាពង្រឹងការយល់ដឹងរបស់យើង មានន័យថាវានាំឲ្យរីកចំរើនបញ្ញា បញ្ញាវាមិនមែនរបស់អ្វីថ្មីនោះទេ វាមាននៅក្នុងអត្តភាពនេះស្រាប់ គ្រាន់តែយើងមិនបានថែទាំវាឲ្យធំធាត់តែប៉ុណ្ណោះ ។ បញ្ញាឬពុទ្ធិក្នុងពុទ្ធសាសនា ប្រែមកថា ជាការធ្វើឲ្យមានកំហុសតិចបំផុត នឹងបំពេញដោយការយល់ដឹងពីការពិត ដើម្បីចាកចេញពីភាពងងឹតទៅកាន់ទីភ្លឺ ពីអវិជ្ជាទៅកាន់គុណភាពចិត្ត តាមន័យនេះបញ្ញាត្រូវបានចំរើនឡើងដោយសារតែ បញ្ហា និងការពិចារណា ដើម្បីកាត់បន្ថយហេតុនៃបញ្ហា ។ មនុស្សសុទ្ធតែមានបញ្ញាគ្រប់ៗគ្នា គ្រាន់តែគេមិនទាន់ចេះពីវិធីថែទាំវាតែប៉ុណ្ណោះ ! វិធីថែទាំបណ្តុះបណ្តាលគឺតាមរយះការធ្វើសីល សមាធិ វិបស្សនា នេះឯង ! ។
$ - ការចង់បានសុភមង្គលមិនមែនជាកំហុសនោះទេ អ្វីដែលខុសគឺការស្វែងរកសុភមង្គលនៅខាងក្រៅ ដែលតាមពិតវានៅខាងក្នុងសោះ ! ។

