មនុស្សតែងប្រាថ្នាឲ្យជីវិតបច្ចុប្បន្ននិងអនាគតមានក្តីសុខ

V

មនុស្សតែងប្រាថ្នាឲ្យជីវិតបច្ចុប្បន្ននិងអនាគតមានក្តីសុខ មានទ្រព្យធននិងកិត្តិយស ដូច្នេះគេអាចគ្រប់គ្រងលើច្បាប់កម្ម ដោយការធ្វើអំពើល្អតាមរូបមន្តជោគជ័យមួយ គឺ ធ្វើតែកម្មល្អ និងការតស៌ូព្យាយាមប្រកបដោយបញ្ញា ។អំពើណាដែលធ្វើឲ្យអ្នកដទៃឬខ្លួនឯងមានការឈឺចាប់ ត្រូវចាត់ថាជាអំពើអាក្រក់ ដែលវានឹងផ្តល់ផលអាក្រក់មកលើខ្លួនឯងវិញមិនដែលខានម្តងណាឡើយ ។ មានមនុស្សច្រើននាក់ណាស់ ដែលចង់បានឲ្យផលកម្មហុចឲ្យឆាប់ៗតាមចិត្តរបស់ខ្លួន តែមិនដឹងថាកម្មមានអន្តរអំពើជាមួយឋាមពលជាច្រើន និងមានពេលវេលារបស់វានោះទេ ។ឋាមពលចិត្តជាច្រើនលាននៅលើផែនដី ជះផ្សាយទៅមកញឹកជាងម្រាមដៃទៅទៀត កម្មខ្លះប្រឆាំងគ្នា កម្មខ្លះជួយជំរុញគ្នាឲ្យផល កម្មខ្លះប្រជែងគ្នាឲ្យផល ជាដើម។តែត្រូវចាំថា បើយើងដាំដើមស្វាយ វេលាណាដែលដើមវាធំល្មមនឹងចេញផ្កាហើយ នោះវានឹងឲ្យផលជាមិនខាន ហេតុនេះកិច្ចរបស់យើងគឺមានតែខំថែទាំវាឲ្យបានល្អគឺធ្វើតែអំពើល្អ ជានិច្ចនេះឯង ទើបឆាប់បានទទួលផល ។

Comments