សំនួនវោហារថ្ងៃអាទិត្យ !

V

សំនួនវោហារថ្ងៃអាទិត្យ !
១- អារម្មណ៍ដែលមានតំលៃ គឺនៅពេលណាវាជួយអូសទាញអ្នកចេញពីកំហឹងនិងក្តីលោភលន់តែប៉ុណ្ណោះ ។
២- បើសិនជាថ្មទូរស័ព្ទអស់ពេញមួយថ្ងៃ ពេលនោះអ្នកនឹងបានរីករាយជាមួយជីវិតពិតជាមិនខាន ! ។
៣- នៅទីបំផុតទើបយើងដឹងថា គ្មានពាក្យណាជាសត្រូវជាមួយយើងទេ បើយើងមិនគិតពីវាទេនោះ មានតែភាពស្ងប់ស្ងាត់ប៉ុណ្ណោះទើបជាមិត្តពិតប្រាកដរបស់យើង ។
៤- ការអប់រំមិនមែនជាការបង្ខំចិត្តឲ្យគិតទេ វាជាការបង្រៀនចិត្តឲ្យចេះគិត នេះជាបច្ចេកទេសរបស់ព្រះពុទ្ធសាសនា ។
៥- ជំហរ របស់ចិត្តគឺឧទ្ទិសបំរើឲ្យភាពស្មោះត្រង់ ពេលនេះយើងបានបង្កើតសង្គមមួយដែលបានបំភ្លេចការបរិច្ចាគពិតប្រាកដ ! ។
៦- របស់ពីរយ៉ាងដែលចេញទៅហើយ មិនអាចវិលត្រឡប់វិញបានគឺពេលវេលានិងពាក្យសំដី តំលៃរបស់មនុស្សក៏ឋិតនៅលើវត្ថុពីរយ៉ាងនេះដែរ ។

Comments