១.បរាជ័យ មិនមែនកំណត់ថាយើងចុះចាញ់នោះទេ ប៉ុន្តែវាបញ្ជាក់ថាយើងធ្វើមិនទាន់បានល្អ ដូច្នេះយើងត្រូវស្វែងយល់ពីភាពបរាជ័យ ដើម្បីរកចំណុចខ្វះខាតមកបំពេញបន្ថែមនិងកែលម្អឆ្ពោះទៅរកចំណុចជោគជ័យ។
២.បរាជ័យ មិនមែនមានន័យថាយើងអស់ឱកាសនោះទេ ប៉ុន្តែវាគឺជាឱកាសរៀនសូត្រ និងដកពិសោធពីភាពបរាជ័យនោះ ដើម្បីចៀសវាងការធ្វើកំហុសម្ដងទៀត។
៣.បរាជ័យ សូមកុំបាក់ទឹកចិត្ត កុំបាត់បង់ក្តីសង្ឃឹម កុំបោះបង់ កុំសោកសៅហួសហេតុ ត្រូវតែតស៊ូ ប្រឹងប្រែងបន្ថែមទៀត ព្រោះថានរណាៗក៏ធ្លាប់បរាជ័យដែរ ប៉ុន្តែវាមិនបានកំណត់ថាយើងបរាជ័យក្នុងជីវិតនោះទេ។ ញញឹមតស៊ូ!

