គំនិត !

V

អ្នកមានកាន់តែមានឡើង ព្រោះគេគិតតែពីរឿងមាន អ្នកក្រកាន់តែក្រទៅ ព្រោះគេគិតតែពីរឿងក្រ ។ ម្នាក់និយាយតែពីអញមាននេះមាននោះ អញចង់បាន ! ឯម្នាក់ទៀតនិយាយតែពីខ្លួនអត់នោះអត់ អត់រកអីក៏មិនបាន រហូតដល់ខួរក្បាលលែងផលិតបញ្ញាសាងឋាមពលចិត្តមកឲ្យ ជីវិតជួបតែរឿងសុញគំនិតដោះស្រាយមិនចេញ ។ ប្រពន្ធគិតតែពីប្រច័ណ្ឌប្តីសន្សំរឿងឥតឈប់ឈរ នាំគ្នាមួរម៉ៅក្តៅក្រហាយជេរប្រទេចបោកចានបោកឆ្នាំង ផ្អើលអស់ភូមិទេវតាលែងនៅជួយថែរក្សា កុំថាតែជីងចក់តុកកែក៏រត់ចោលផ្ទះសម្បែងដែរ ។ នាំឲ្យអមនុស្សកាចៗចូលមកកាន់កាប់ផ្ទះសម្បែង វាគិតតែពីកាច់ឲ្យឈឺដើម្បីទារសំណែន ទីបំផុតវានាំយកជីវិតមនុស្សក្នុងផ្ទះទៅផងក៏មាន ជីវិតជួបតែរឿងអពមង្គល ! ។ ប្រពន្ធមានសីលជួយការពារស្វាមីពេលមានបញ្ហា ចេះធ្វើបុណ្យដាក់ទានជូនបុណ្យទេវតា ភូមិទេវតាបានអនុមោទនាបុណ្យរាល់ថ្ងៃនាំឲ្យមានឬទ្ធានុភាពច្រើន ជួយបញ្ជៀសគ្រោះចង្រៃ ឲ្យមានលាភជ័យគ្រួសារកាន់តែចំរុងចម្រើន កើតមាសដូចគេចាក់ កើតប្រាក់ដូចគេគរ ខ្ញុំកំដរប្រើមិនឈ្នះ កើតកាលវាលគុម្ពដូចទឹកអប់បំពង់ខ្ចី ត្រជាក់ត្រជុំកើតកូនកើតចៅ ក្លាយជាមហាគ្រួសារ គេគោរពរាប់អានពេញស្រុកពេញភូមិ ។ ប្រពន្ធចេះដើរធ្វើបុណ្យឧទ្ទិសកុសលជូនបុត្រនិងស្វាមី បុណ្យជួយរៀបចំឲ្យមានក្តីសុខជាប្រព័ន្ធ ព្រោះនាងជាអ្នកធ្វើបុណ្យមិនអាចជួបទុក្ខកង្វល់បានទេ តែបើប្រពន្ធគិតតែពីសន្សំរឿង ទាំងអស់គ្នាគេចមិនផុតពីនាំគ្នាលេបថ្នាំផ្លូវចិត្តទេ ។ ដូនតាយើងផ្តាំថា សំណាបយោងដី ស្រីយោងប្រុស ដឹងងើយត្បិតដង កូនសោតរែងឆ្គង ព្រោះម្តាយឪពុក នេះគឺជាការប្រៀនប្រដៅក្នុងការរស់នៅរបស់ដូនតាយើង មិនមែនធម្មតានោះទេណាកូន ! ។

Comments