៤យ៉ាងរបស់ច្បាប់ធម្មជាតិ

V

លក្ខណៈ៤យ៉ាងរបស់ច្បាប់ធម្មជាតិៈ
១- មានការបៀតបៀនគ្នាជានិច្ចៈ(ទុក្ខសច្ចៈ) តំបន់អាតូមមិនឆ្អែត(Non sature)ឬតំបន់សង្ខតធាតុ ជាតំបន់ដែលអាតូមឆក់ដណ្តើមគ្រាប់អេឡិចត្រុងគ្នា ទាំងថ្ងៃទាំងយប់ ហេតុនេះការកើតគឺជាកំណើតនៃទុក្ខទេ ។
២- មានការជំរុញឲ្យកើតឡើងវិញជានិច្ចៈ (សមុទយសច្ចៈ) ឲ្យតែចុតិ ត្រូវតែបដិសន្ធិ បដិសន្ធិហើយត្រូវតែចុតិទៅវិញ ព្រោះឋាមពលចិត្តដើរដោយតណ្ហា ចិត្តមានតណ្ហាជាអាហារ ចំណង់តណ្ហានេះវានៅតែជំរុញឲ្យចិត្តស្ទុះទៅមុខជានិច្ច ។
៣- មានលក្ខណៈស្ងប់ៈ (និរោធ) ហ្វឹកហាត់ពីអាតូមមិនឆ្អែតទៅជាអាតូមឆ្អែតបាន រាងកាយអ្នកបាននិរោធមិនដូចជារាងកាយមនុស្សធម្មទេ សាកសពមិនងាយហើមរលួយ អដ្ឋិធាតុក៏មិនដូចគ្នា ព្រោះធ្វើពីអាតូមឆ្អែត ។
៤- មានលក្ខណៈនាំចេញ(មគ្គសច្ចៈ) ប្រើអាតូមមិនឆ្អែតដើម្បីហ្វឹកហាត់ចេញពីតំបន់នេះបាន ដោយមានការយល់ដឹងត្រឹមត្រូវច្បាស់លាស់ មិនមែនជាការគិតស្មាន មិនមែនជាការប្រទានពរ។

Comments