រលាស់ខ្លួនចេញពីគំនាប
-គំនាបទី១គឺពាក្យសម្ដី។ ប្រសិនបើអ្នករស់នៅក្រោមពាក្យសម្ដីមើលងាយ បន្តុះបង្អាប់ បំបាក់ទឹកចិត្ត នោះអ្នកគ្មានថ្ងៃអាចអភិវឌ្ឍខ្លួនឱ្យប្រសើរ ឬស្វែងរកក្តីសុខឱ្យខ្លួនឯងបានឡើយ។
-គំនាបទី២គឺភាពខ្ជិលច្រអូស។ ប្រសិនបើអ្នកបន្តសកម្មភាពរស់ត្រាំត្រែងនៅក្នុងភាពខ្ជិល មិនខិតខំប្រឹងប្រែង មិនព្យាយាម មិនខ្នះខ្នែងទេនោះ អ្នកគ្មានថ្ងៃចេះដឹង មានទ្រព្យសម្បត្តិ មានការងារល្អឡើយ។
-គំនាបទី៣គឺគំនិតអវិជ្ជមាន។ ប្រសិនបើអ្នករស់នៅក្នុងគំនិតអវិជ្ជមាន ដោយគិតថាមិនអាចធ្វើអ្វីបាន ខ្លួនធ្វើមិនកើត ខ្លួនមិនចេះដូចគេ ខ្លួនគ្មានសមត្ថភាពទេ នោះអ្នកគ្មានថ្ងៃអាចរកឃើញភាពល្អប្រសើរ និងរស្មីនៃភាពជោគជ័យបានទេ។

