១.អ្នកសិក្សាត្រូវតែខិតខំប្រឹងប្រែងព្យាយាមក្រេបជញ្ជក់ឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីទទួលបានចំណេះដឹងនិងជំនាញ។
២.អ្នកធ្វើការ ត្រូវតែខិតខំប្រែងប្រឹងព្យាយាមធ្វើការឱ្យបានល្អប្រសើរ ព្រមទាំងមិនងាយបោះបង់ចោលនោះឡើយ។
៣.អ្នកលក់ដូរត្រូវតែខិតខំប្រឹងប្រែងលក់ និងរកវិធីសាស្ត្រក្នុងការទាក់ទាញអតិថិជនឱ្យបានច្រើន។
អ្វីគ្រប់យ៉ាងត្រូវកើតចេញពីការខិតខំប្រឹងប្រែងតស៊ូព្យាយាម ពុះពារ អត់ធ្មត់ ទើបអាចសម្រេចបាន មិនមែនគ្រាន់តែចង់ ហើយគ្មានការខិតខំ ឬមិនធ្វើអ្វីនោះទេ។

