ថាមពលការគិត បើគិតឲ្យអន់វាអន់ គិតឲ្យខ្លាំងវាខ្លាំង តាមតែការគិតរបស់យើង។បើយើងគិតថាយើងជាមនុស្សអន់កំប៉ិកកំប៉ុក យើងក៏នឹងក្លាយជាមនុស្សអន់កំប៉ិកកំប៉ុកអញ្ចឹងទៅ បើយើងគិតថាយើងគឺជាមនុស្សខ្លាំងក្លានិងរឹងមាំ យើងក៏ក្លាយជាមនុស្សខ្លាំងក្លារឹងមាំអញ្ចឹងទៅ អ្វីៗគឺប្រព្រឹត្តិទៅតាមតែការគិតរបស់យើងហ្នឹងឯង ហេតុនេះមិនត្រូវបន្ទោសអ្នកណាឡើយ!!!។ព្រះសម្មាសម្ពុទ្ធត្រាស់ហៅថា សង្ខារធម៌ គឺជាធម្មជាតិតាក់តែងឲ្យជីវិតប្រព្រឹត្តិទៅបានជាធម្មតា ដែលវិទ្យាសាស្ត្រហៅថា Homeostasis គឺគ្រប់ពេលដែលមានការគិត ខួរក្បាលតែងផលិត Neurotransmetteur ឲ្យតាមកំរិតការគិតរបស់យើង បើយើងគិតរឿងអន់ៗវាផលិតឲ្យតាមរបៀបអន់ៗអញ្ចឹងទៅ បើយើងបញ្ចូលពត៌មានសំរាមទៅក្នុងខួរក្បាលរបស់យើង យើងនឹងផលិតបានតែរឿងសំរាមចេញមកវិញ។បើយើងគិតថាយើងគឺជាមនុស្សរឹងមាំខ្លាំងក្លាមានការចងចាំបានល្អ ខួរក្បាលក៏ផលិត Neurotransmetteurឲ្យតាមហ្នឹងទៅ បើយើងគិតថាយើងចាស់ហើយភ្លេចភ្លាំងច្រើនមមីងមមាំងពភ្លីពភ្លើ ខួរក្បាលនឹងធ្វើឲ្យយើងភ្លីភ្លើតាមការគិតភ្លាម នេះហើយជាអាថ៌កំបាំងក្នុងការប្រើថាមពលចិត្ត។ព្រះពុទ្ធទ្រង់ជ្រាបច្បាស់ពីបញ្ហានេះ លោកបានប្រើថាមពលបញ្ជារាងកាយឲ្យគង់វង់បានបីខែទៀតដោយយាងចូលព្រះមហាករុណាសមាបត្តិញាណ(សញ្ញាវេទយិតនិរោធមានព្រហ្មវិហារធម៌ជាបាត)ដែលតាមពិតព្រះអង្គអាចបរិនិព្វានតាំងពីនៅជិតបាវាលចេតិយមកម៉្លេះ។ត្រូវមានជំនឿលើការគិតរបស់ខ្លួនឯង នេះជាអាថ៌កំបាំងនៃHomeostasis ដែលព្រះពុទ្ធលោកហៅថាសង្ខារធម៌នេះឯង។គិតខ្ពស់ ធ្វើខ្ពស់ ព្យាយាមតស៌ូនឹងបានសម្រេច គិតទាប ធ្វើទាប កំជិលផេះមុជមិនជ្រៅទៅមិនឆ្ងាយ នឹងវិនាសពូជធារពីលើលោកនេះទៅជាធម្មតា! កុំមើលងាយគំនិតហើយកុំបន្ទោសអ្នកណាឲ្យសោះ!។

