យើងមិនអាចហាមគំនិតមិនល្អរបស់អ្នកដទៃ

V

យើងមិនអាចហាមគំនិតមិនល្អរបស់អ្នកដទៃដែលគិតមកលើយើងបានទេ តែយើងអាចហាមគំនិតមិនល្អរបស់ខ្លួនឯងទៅលើអ្នកដទៃបាន ។ ការនិយាយអាក្រក់ពីអ្នកដទៃវាហាក់ដូចជាធ្វើឲ្យខ្លួនឯងបានសប្បាយចិត្ត តែតាមពិតគឺខ្លួនឯងកំពុងតែបាត់បង់សេចក្តីល្អផង កំពុងតែលើកតម្កើងកិលេសខ្លួនឯងឲ្យវាបានដៃផង ។ តើការមើលងាយគ្នាបានប្រយោជន៍អីទៅ ? បើខ្លួនយើងត្រូវគេមើលងាយមើលថោកវិញ តើយើងមានអារម្មណ៍ដូចម្តេចដែរ ? ។ មនុស្សម្នាក់ៗ កើតមកគ្មានអ្នកណាចង់អាក្រក់នោះទេ ! ប៉ុន្តែដោយសារតែអវិជ្ជានិងតណ្ហា ទើបទាំងអស់គ្នា ទាំងគេទាំងយើងនៅតែធ្វើខុសបានជាធម្មតា ហេតុនេះអ្វីដែលយើងត្រូវធ្វើគឺ ការជួយរំដោះគ្នាឲ្យរួចផុតពីអំណាចអវិជ្ជានិងតណ្ហាឯណេះទេ មិនមែនជាការជេរប្រមាទឬការគុំគួនសងសឹកគ្នាឡើយ ធ្វើបែបនេះវិវាទវាមិនចេះចប់នោះទេ ។

Comments