ចូរមើលសភាពស្ងៀមនៃចិត្តនិងសេចក្តីសុខរបស់វា នឹងមើលភាពអន្ទះសាររបស់ចិត្តជាមួយទុក្ខសោករបស់វា ! នោះអ្នកនឹងរកឃើញការពិតជាមិនខាន ។ អ្នកមិនត្រូវធ្វើជាទាសករនៃគំនិតនោះទេ ! ប៉ុន្តែស្វែងរកភាពក្លាហាននៅក្នុងសំណួរដែលត្រឹមត្រូវ អ្នកពិតជាអាចរកឃើញអ្វីដែលអ្នកចង់បាន ! ។ ទំនាក់ទំនងជាមួយខ្លួនឯងឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងការយល់ច្រឡំដែលនាំមកនូវទុក្ខវេទនាដល់ខ្លួនឯង និង ដល់មនុស្សដែលខ្លួនស្រឡាញ់ ! ។ អ្នកនឹងនៅតែមានទុក្ខ បើអ្នកនៅតែប្រតិកម្ម(Emotional reaction)ជាមួយអ្វីដែលខ្លួនបានជួប អំណាចពិតរបស់អ្នកគឺឋិតនៅក្នុងខ្លួនអ្នក វាតាមអង្កេតចិត្តគំនិតរបស់អ្នកដោយយុត្តិធម៌ វាមិនបានកាន់ជើងអ្នកឡើយ ព្រោះបើអ្នកគិតខុសវានឹងកាត់ទោសអ្នកភ្លាម ។ បើត្រឹមតែពាក្យសម្តីអ្នកដទៃអាចគ្រប់គ្រងចិត្តអ្នកបាន មានន័យថាអ្នកកំពុងទប់ស្កាត់អំណាចនៅក្នុងខ្លួនឯងហើយ ! អ្នកមិនទាន់ជាមនុស្សល្អពិតប្រាកដទេ ។

