ថ្វីបើការគិតច្រើននាំឲ្យកើតបញ្ញា តែការគិតឲ្យឈឺចាប់ គិតឲ្យក្តៅក្រហល់ក្រហាយអន្ទះអន្ទែងចិត្ត មិនត្រឹមតែបានបំផ្លាញបញ្ញាប៉ុណ្ណោះទេ គឺវាធ្វើឲ្យកោសិកាប្រសាទស្លាប់អស់ ទៅជាភ្លេចភ្លាំងភាន់ភាំងស្មារតី វង្វេងវង្វាន់ភ្លេចមុខភ្លេចក្រោយ ក្តៅក្រហាយក្នុងក្បាល ធ្លាក់ខ្លួនឈឺជំងឺផ្លូវចិត្តនិងឈឺរាងកាយបានទៀតផង។រឿងនេះត្រូវមានសតិស្មារតីចាំពញ្ញាក់ដាស់តឿនខ្លួនឯងកុំឲ្យលោភលន់ក្នុងការគិតអត់ប្រយោជន៍ច្រើនពេក ខួរក្បាលនិងរាងកាយមិនមែនចេះតែព្រមបំរើយើងបានគ្រប់ពេលវេលានោះទេ ! ។ចូរញញឹមទៅកាន់មនុស្សគ្រប់គ្នា ញញឹមគ្រប់កាលៈទេសៈ នេះជាការប្រកាសសន្តិភាពរបស់យើងទៅកាន់ពិភពលោកហើយ !។
Comments
utopia

