« ព្រលែងចោល » មានន័យថា ជីវិតរស់នៅជាមួយបញ្ហា រស់នៅជាមួយមនុស្សគ្រប់គ្នា ប៉ុន្តែអ្វីទាំងនេះមិនអាចរំខានចិត្តអ្នកបានឡើយ ។ លោកនេះមិនអាចមានអ្វីធ្វើឲ្យជីវិតមានវិបត្តិច្រើនជាងការគិតរបស់អ្នកឡើយ ! ការឈឺចាប់ជាច្រើនដែលយើងបានដោះស្រាយជាមួយវា តាមពិតវាត្រឹមតែជាគំនិតតែប៉ុណ្ណោះ ! ។ បង្ហាត់ចិត្តឲ្យស្ងប់ស្ងាត់ ដោយយកចិត្តទៅចងឲ្យជាប់ជាមួយអ្វីដែលមិនត្រូវការប្រើគំនិត(ខ្យល់ដង្ហើម ឬ ផ្នែកកម្រើកនៃរាងកាយ) ឬ ពិចារណាពីភាពធម្មតានៃលោកនេះចុះ ! ។


