សារៈសំខាន់នៃជីវិតរបស់យើង

V

សារៈសំខាន់នៃជីវិតរបស់យើង គឺមានតែយើងខ្លួនឯងប៉ុណ្ណោះដែលជាអ្នកស្វែងរកដើម្បីបំពេញភាពខ្វះខាតឲ្យវា។ នៅតាមផ្លូវនេះយើងពិតជាត្រូវការជំនួយពីមនុស្សផងគ្នា ហេតុនេះយើងមិនត្រូវបង្កទំនាស់ជាមួយអ្នកដទៃឡើយ សូម្បីតែជាមួយសាច់ញាតិនិងជាតិខ្លួនឯង ។ត្រូវធ្វើអំពើល្អផ្ញើទុកជាមួយមនុស្សគ្រប់គ្នាឲ្យបានច្រើន ព្រោះបើមានមួយមិនសង ក៏នៅមានមួយទៀតសងយើងវិញដែរ ហេតុនេះចូរកុំធ្វើអំពើអាក្រក់ឲ្យសោះ ! ។បើគេឲ្យអ្នក អ្នកត្រូវឲ្យគេវិញ បើគេមិនឲ្យអ្នក អ្នកនៅតែឲ្យគេដដែល ចូរកុំឲ្យអំពើអ្នកដទៃកាត់បន្ថយអំពើល្អខ្លួនឯងឲ្យសោះ ព្រោះអំពើរបស់អ្នកវាតំណាងឲ្យខ្លួនអ្នក មិនមែនតំណាងឲ្យអ្នកដទៃទេ ! ។ 

Comments