អវៈយវៈទាំងឡាយ ត្រចៀកសំខាន់ជាងគេ មានព្រះអរិយៈបុគ្គលច្រើនណាស់ដែលបានស្ដាប់ព្រះធម៌ហើយត្រាស់ដឹងដំណាលគ្នានៅពេលចប់ព្រះធម៌ទេសនា បដិបត្តិធម៌នៅត្រង់ណា គឺនៅត្រង់ការយល់ ការឃើញ
នូវសភាវៈនោះៗកំពុងមាន កំពុងប្រាកដ។(យោបល់ចៅ)
សាធុៗចៅ ! បុណ្យលោកសន្សំមកគ្រប់ទើបមកចប់នៅត្រឹមនេះ សីល សមាធិ វិបស្សនាលោកសន្សំជាអនេកជាតិមកហើយ សូមមើលប្រវត្តិលោកចុះ មិនមានអង្គណាមួយមកចប់ដោយគ្មានហេតុចាស់នោះទេ ហេតុចាស់នាំឲ្យកម្លាំងបញ្ញាមុតស្រួច ។ យើងមិនអាចក្តោបយកត្រឹមផលរបស់លោកមកអនុវត្តិបានទេ សូមមើលហេតុរបស់លោកផង យើងក៏ត្រូវសន្សំហេតុរបស់យើងឲ្យបានត្រឹមត្រូវដែរចៅ គឺសីល សមាធិ បញ្ញា មិនអាចខ្វះមួយណាបានឡើយទើបរួចចាកទុក្ខបាន។

