បើគ្មានការតាំងចិត្តកុំសង្ឃឹមថាធ្វើអ្វីបានសម្រេចឲ្យសោះ!

V

បើគ្មានការតាំងចិត្តកុំសង្ឃឹមថាធ្វើអ្វីបានសម្រេចឲ្យសោះ!
ភិក្ខុនីមួយអង្គនាជំនាន់ពុទ្ធកាលលោកបានឯតទគ្គខាងការប្តេជ្ញាចិត្ត លោកបួស២០ឆ្នាំហើយនៅតែមើលឃើញលោក(ភិក្ខុ)ស្អាត បើទោះជាអត់សក់អត់ស្បែកជើងក៏នៅតែមើលឃើញស្អាតគួរឲ្យកើតរាគះតណ្ហាពុះកញ្ជ្រោល!។ដោយពិបាកទប់ទល់ក្នុងសភាពបែបនេះ ភិក្ខុនីប្តេជ្ញានាំយកជីវិតដោយខ្សែពួរ លោកឡើងចុងឈើហើយយកខ្សែចងរឹតបំពង់ករួចពោលថា អំបាលបើជីវិតជិតដល់ក្តីស្លាប់ទៅហើយ មីហងឯងនៅតែមើលលោកសង្ឃឃើញស្អាត ថ្ងៃនេះអញនឹងរឹតកហងឯងឲ្យស្លាប់ចាកលោកនេះទៅ!ពោលរួចខណះចិត្តរបស់លោកក៏កើតនូវវិវេកអាណោចអាធមចំពោះកិលេសសត្វលោកដែលនាំគ្នាស្លាប់ព្រោះតែកាមកិលេសខ្លួនឯងស្ទើរគ្រប់ៗគ្នា។លោកលោតពីលើចុងឈើ តែសភាពចិត្តរបស់លោកក៏ការអាល័យបានភាវះជាព្រះអរហន្តីហោះចុះពីចុងឈើនោះមក រួចចូលក្រាបបង្គំថ្វាយព្រះសម្មាសម្ពុទ្ធ ព្រះអង្គបានប្រកាសឯតទគ្គដល់ភិក្ខុនីជាអ្នកឈ្លាសក្នុងការតាំងចិត្ត៕
តើយើងធ្វើដូចលោកបានអស់អាសវឬទេ? បុណ្យលោកគ្រប់ បដិបទារបស់លោកតំរូវប្រពៃណី(កម្ម)យើងធ្វើតាមផ្តេសផ្តាសដោតទង់ហើយ។

Comments

lyvannak
♥️♥️♥️