ឆាកជីវិត ប្រែប្រួលតាមវ័យ

V

កូនៗធំអស់ហើយ .! ចូលកូនកុំមើលងាយជីវិតអ្នកដ៏ទៃ វាសនារបស់មនុស្ស មើលមិនឃើញទេកូន បើកូនទាំងអស់គ្នាមានទ្រព្យបុណ្យស័ក្តិ ឋានៈខ្ពង់ខ្ពស់ហើយ ចូលកូនមានចិត្តមេត្តាចំពោះអ្នកអន់រឺទាបជាងកូន កុំប្រើពាក្យណាឱ្យគេឈឺចិត្តឡើយ 🔱ចិត្តស្អាត គំនិតល្អ ជីវិតកូននឹងជួបមនុស្សល្អៗពេញមួយជីវិត។

ឆាកជីវិត ប្រែប្រួលតាមវ័យ...
នៅពេលដែលអ្នកមានអាយុកាន់តែច្រើន នោះអ្នកនឹងយល់កាន់តែច្បាស់ ពីឆាកជីវិតគ្រប់បែបគ្រប់យ៉ាង.. អ្នកនឹងមានអារម្មណ៍មួយចង់រស់នៅក្នុងស្ថានភាពដ៏សាមញ្ញបំផុតដូចមនុស្សទូទៅ ហើយអ្នកនឹងលែងមានអាម្មណ៏ចង់ឈ្នះ ចង់ចាញ់នរណាម្នាក់ដូចកាលនៅពីក្មេង ។
ឆាកជីវិតមិនទៀងទាត់ សុខភាពក៏លែងស្តាប់តាមបញ្ជា ពេលវេលាក៏ផ្លាស់ប្តូរ ចរឹកមនុស្សក៏ប្រែប្រួល ពេលជួបគ្រោះ មិត្តពិតតែងព្រួយបារម្ភ មិត្តក្លែងក្លាយតែងតែសើចចំអក នេះហើយមេរៀនជីវិត ។

Comments