មេរៀនអភិធម្មគឺសិក្សាដើម្បីយកទៅប្រតិបត្តិវិបស្សនា ដើម្បីបញ្ជាក់ការពិត បើរៀនហើយមិនបានទៅបដិបត្តិពិសោធមើលឲ្យឃើញច្បាស់ទេ មិនខុសអីពីក្មេងរៀនសាលាដដែលទេ ។ ហេតុនេះហើយទើបអ្នកចេះអភិធម្មខ្លះជីវិតរបស់លោកនៅតែមានបញ្ហាតាមផ្លូវចិត្តមិនជ្រះស្រឡះ នៅជាប់នឹងចេះ ជាប់នឹងអញត្រូវគេខុស ជាប់នឹងសរសើរសុខ លាភយសបេះមិនចេញដដែល ។ ទ្រឹស្តីពិតជាខ្វះការបដិបត្តិមិនបានឡើយ !

