យើងគួរកុំនាំគ្នាបំផុសគំនិតអោយសង់សូឡាប៉ាណេលរបៀបនេះ មិនចំណេញទេ។ ការផលិតសូឡាប៉ាណេលប៉ះពាល់ខ្លាំងដល់បរិស្ថាន ហើយមានតម្លៃដើមខ្ពស់។ ម៉្យាងទៀត ដីនៅស្រុកខ្មែរស្ទើរគ្រប់ទីកន្លែងជាដីមានជីរជាតិ មិនគួរនាំគ្នាសង់វាលើដីនោះអោយខាតបង់ដីសម្រាប់ធ្វើស្រែចំការទេ។ តែរាជរដ្ឋាភិបាលអាចត្រៀមកញ្ចប់ថវិកាមួយទុកផ្គត់ផ្គង់អ្នកខ្វះខាត ដែលត្រូវការក្រាលសូឡាប៉ាណេល លើដំបូលផ្ទះរបស់ខ្លួនផ្ទាល់ រៀងៗខ្លួន ដើម្បីបញ្ចៀសការខាតបង់ដីស្រែចំការ។ បើគម្រោងនេះអនុវត្តន៍បាន ប្រជារាស្រ្តនឹងមានម្ចាស់ការលើខ្លួនឯងដោយមិនពឹងលើភ្លើងរដ្ឋដែលផលិតដោយប្រេងកាតទេ។ រដ្ឋអាចទុកលក់ផ្គត់ផ្គងតែរោងចក្រសហគ្រាសអោយបានគ្រប់គ្រាន់ទៅក៏ល្អម៉្យាងដែរ។ ស្រុកខ្មែរសំបូរប្រព័ន្ធផ្លូវទឹក អាចអោយផលិតថាមពលវារីអគ្គិសនីបាន ដោយមិនចាំបាច់ទប់ទឹកស្ទឹងទន្លេទាំងមូលទេ។ គេអាចទប់វាយកតែមួយផ្នែកនៃដៃស្ទឹងឬទន្លេក៏បាន។

