ភាពអត្មានិយមតែងបង្ហញថាខុសគ្នា

V

 ភាពអត្មានិយមតែងបង្ហញថាខុសគ្នា ដោយសារជាប់លាភអញ យសអញ សុខអញ សរសើរអញ តែបញ្ញាតែងបង្ហាញថា មានលាភបាត់លាភ មានយសបាត់យស មានសុខមានទុក្ខ មានសរសើរមាននិនទា នេះជាលោកធម៍ដែលមានស្រាច់ស្រាប់រួចទៅហើយ។ មនុស្សដែលជាប់នឹងលាភ យស សុខ សរសើរដោយមិនព្រមទទួលយកបាត់លាភ បាត់យស មានទុក្ខ មានការនិនទានឹងវេទនាខ្លាំងពេលរបស់ទាំងនោះមកដល់។ អ្នកមានបញ្ញាមិនមែនមិនជួបទេ ព្រោះអ្វីព្រោះថាមានរូបមានទុក្ខ មិនអាចគេចពីទុក្ខបានមានតែទទួលយកហើយសឹក្សារពីវា រួចក៏រលាស់ខ្លួនចេញ សួរថាតើអ្នកនិយាយនឹងធ្វើហើយរឺនៅ ចៅកំពុងបន្តធ្វើ នឹងកាន់តែព្យាយាមព្រោះថាអ្វីៗមិនទៀងចៅមិនអាចដេកចាំបុណ្យតែម្យ៉ាងទេ ត្រូវបន្តធ្វើរឿយៗ កាន់តែជួបកាន់តែមិនដាក់ចុះ ជូតទឹកភ្នែករួចបន្តដំណើរទៅមុខទៀតមិនរុញរៀឡើយ ឈឺកាយតែមិនឈឺចិត្តទុកប្រតិបត្តិបន្តព្រោះជាផ្លូវចេញចាកទុក្ខតែមួយគត់។ សូមអគុណលោកតាដោយក្ដីគោរពពីចៅ។

Comments