លាភសក្ការៈ

V

១- លាភសក្ការៈ មាសប្រាក់និងកិត្តិយសអីអស់នេះ បើមិនបានមកដោយអំពើសុចរិតទេ គឺពិតជាត្រូវប្តូរជីវិតគ្នាដើម្បីបាន រស់ជាមនុស្សស្មោះត្រង់គ្មានកេរ្តិ៍ឈ្មោះអីនឹងគេ តែដេកជាសុខ សុីជាសុខក៏ល្មមណាស់ទៅហើយ រក្សាជីវិតទុកធ្វើបុណ្យចេញចាកទុក្ខវិញទៅប្រសើរជាង ។​
២- ទីណាមានលាភសក្ការៈ ទីនោះគឺជាកន្លែងប្រកួតប្រជែងឬបង្ហូរឈាមគ្នាទេ បើខូចមិនដល់គេគឺបានត្រឹមតែយកសាច់ឈាមទៅឲ្យគេកាប់គេចិញ្ជ្រាំ បើបានឈ្នះគេក៏បានត្រឹមតែដេកព្រួយភ័យខ្លាច ទៅណាមកណាបុកពោះមិនឈប់ដែរ ! បុគ្គលដែលត្រូវពៀរចងហើយរមែងនៅមិនសុខទល់ថ្ងៃស្លាប់ ។

Comments