ភាសិតកំសាន្តចិត្ត !

V


១- រលត់សតិគឺអាត្មានិយម អាត្មានិយមគឺគ្មានសល់អ្វីទាំងអស់ ! មានសតិគឺមានក្តីស្រឡាញ់ ទីណាមានក្តីស្រឡាញ់ ទីនោះមានអ្វីគ្រប់យ៉ាង។
២- ជីវិតខ្លីណាស់ ! កុំចំណាយពេលធ្វើសង្គ្រាមជាមួយខ្លួនឯង មានក្តីស្ងប់ក្នុងចិត្ត ក្នុងវិញ្ញាណ មានន័យថាយើងបានទៅដល់គោលដៅជីវិតហើយ ។
៣- វាមិនមែនជាគំនិត មិនមែនជាពាក្យសម្តី គេឃើញភាពអស្ចារ្យរបស់មនុស្ស នៅលើអំពើរបស់គេតែប៉ុណ្ណោះ ។
៤- នៅពេលគេមានអារម្មណ៍អាត្មានិយម នៅតាមផ្លូវដូចជាមានតែគេម្នាក់ឯង នៅពេលគេមានអារម្មណ៍អាណិតស្រឡាញ់ គេឃើញអ្នកដទៃដូចជាខ្លួនឯង ។
៥- ភាពស្ងប់ស្ងាត់គឺជាពាក់កណ្តាលផ្លូវនៃបញ្ញា ភាពស្ងប់ស្ងាត់គឺជាការទប់ស្កាត់ឪកាសនៃការអស់សង្ឃឹម ។

Comments