ផ្លូវដើរមិនមែននៅលើមេឃទេ ការដោះស្រាយបញ្ហាក៏មិនត្រូវលើកដៃសំពះមេឃដែរ គឺនៅក្នុងចិត្ត (ចាំអស់លទ្ធភាពសិនកុំរំខានពួកវិញ្ញាណធ្វើអី)។ចិត្តជាអ្នកនិពន្ធរឿងគ្រប់យ៉ាង រាប់ទាំងសុខភាពនិងជំងឺផងដែរ។នៅក្នុងមេឃគ្មានការបែងចែកខាងលិចខាងកើតទេ យ៉ាងណាមិញការគិតឃើញខុសគ្នាគឺមកពីការមានះប្រកាន់ថាវាជាការពិតនេះឯង ! ។ សេចក្តីល្អអាក្រក់ត្រូវបានបញ្ជាក់ពីភាពបរិសុទ្ធរបស់ខ្លួន ដោយគំនិតដែលឋិតនៅខ្ពស់ជាងវា។ ព្រោះតែភ្នែកមិនអាចមើលទៅក្រោយបាន ទើបវាងាយស្រួលមើលឃើញកំហុសអ្នកដទៃ ហើយពិបាកមើលឃើញកំហុសខ្លួនឯង ឲ្យតែជាមនុស្សគឺចូលចិត្តបើកបង្ហាញកំហុសអ្នកដទៃ តែមិនចូលចិត្តបើកបង្ហាញកំហុសខ្លួនឯង ! ។

