គួរឈប់សួរថា តើសេដ្ឋកិច្ចនឺងមានភាពល្អប្រសើរឬបន្តក្នុងស្ថានភាពអាក្រក់ដល់ពេលណា?
គួរសួរថា តើមានឱកាសល្អអ្វីខ្លះដែលយើងអាចធ្វើបាន និងគួរផ្តោត?
ហើយគួររៀនសូត្រអ្វីខ្លះដើម្បីមានចំណេះដឹង និងសមត្ថភាពសមស្របនឹងការវិវត្តនៃសេដ្ឋកិច្ច និងសង្គម?
គ្មាននរណាអាចដឹងបានទេថា ពេលណាទើបស្ថានភាពសេដ្ឋកិច្ចល្អប្រសើរឬនៅតែបន្តអាក្រក់ដល់ពេលណា។ ដូច្នេះយើងគួរស្វះស្វែងរកឱកាសនៅក្នុងបញ្ហាដែលកំពុងកើតឡើងនៅពេលបច្ចុប្បន្ននេះ។ កុំបណ្តែតបណ្តោយឲ្យខ្លួនឯងវង្វេងក្នុងបញ្ហាដែលបានកើតឡើងហើយវាជាបញ្ហាដែលអ្នកមិនអាចគ្រប់គ្រង។
ចូរធ្វើអ្វីដែលយើងអាចធ្វើបាន ហើយផ្តោត និងធ្វើវាឲ្យបានល្អបំផុត។សេដ្ឋកិច្ចនឹងវិវត្តន៍ទៅមុខដោយមិនបានចាំយើងឡើយ បើយើងមិនរៀនសូត្រ និងអភិវឌ្ឍន៍ខ្លួនឲ្យទាន់វាទេ យើងនឹងត្រូវនៅពីក្រោយអ្នកដទៃជានិច្ច។

