សំណាង !
១- អ្នកដែលមានសំណាង គឺជាអ្នកដែលចេះស្វែងរកខ្លួនឯងឃើញហើយចេះរស់នៅជាមួយខ្លួនឯងបានយ៉ាងល្អឯណេះទេ ។
២- គុណភាពជីវិត ទាក់ទងជាមួយគុណភាពគំនិត បើConscious ធ្វើការមិនបានល្អ នោះSubconscious ក៏ធ្វើការមិនបានល្អដែរ អ្នកដែលមានសំណាង គឺជាអ្នកដែលចេះប្រើការគិតឲ្យមានរបៀប និងចេះប្រើSubconscious បានយ៉ាងល្អឯណេះទេ ! ។
៣- នៅលើដំណើរជីវិត ជំនឿគឺជាអ្នកចិញ្ចឹមបីបាច់រក្សាអ្នក ប្រាជ្ញាជាពន្លឺនៅពេលថ្ងៃ សតិជាអ្នករក្សានៅពេលយប់ មនុស្សម្នាក់ដែលរស់ក្នុងជីវិតបរិសុទ្ធិគ្មានអ្វីអាចបំផ្លាញគេបានឡើយ ! ។ អ្នកដែលមានសំណាងបំផុត គឺជាអ្នកដែលមានជំនឿត្រឹមត្រូវ ជាជំនឿមានហេតុផល(សម្មាទិដ្ឋិ)ឯណេះទេ ! ។

