សិក្សាភាសិតខ្មែរៈ កម្លោះឲ្យមើលមុំ ក្រមុំឲ្យមើលជាយ មេម៉ាយឲ្យមើលសក់ មនុស្សល្អអាក្រក់ឲ្យមើលព្រំ ! តើមានន័យដូចម្តេចដែរលោកតា ? ។
បាទចៅ បើតាមទិដ្ឋិតា តាយល់ថាៈ កម្លោះឲ្យមើលមុំ មុំមានមុំស្រួចនិងមុំទាល ឬកុំរាប សំដៅលើចិត្តទូលាយឬចិត្តចង្អៀត មនុស្សចិត្តទូលាយទើបគួររាប់អាន ។ ក្រមុំឲ្យមើលជាយ ចង់និយាយពីចរិយាសម្បត្តិរបស់ស្ត្រីខ្មែរដែលសុភាពរាបសារទន់ភ្លន់ ដំណើរល្វតល្វន់មិនលាន់ជាយសំពត់ ឯស្ត្រីដែលមិនប្រុងប្រយ័ត្នឬកពារ ដើរលាន់ជាយសំពត់ខ្លាំងណាស់ ។ មេម៉ាយឲ្យមើលសក់ ស្ត្រីពួជមានជល់ក្រោយព្រាត់ស្វាមីមួយទៅ គឺឆ្អែតឆ្អន់នឿយណាយហើយ មិនងាយរកថ្មីទៀតឡើយ ហេតុនេះសក់គាត់គឺសាមញ្ញណាស់ តែសក់ហាយឡាយអ៊ុតមិនឈប់ គឺគាត់ចង់រកថ្មីទៀតហើយ ។ មនុស្សល្អអាក្រក់ឲ្យមើលព្រំដែនបែងចែករវាងល្អអាក្រក់ តាគិតថាគឺមានតែសីល៥នេះទេដែលជាព្រំដែនកំណត់មនុស្សល្អអាក្រក់ណាចៅ ។ អ្នកអាចគិតខុសពីនេះក៏បាន !

