ក្បួនទស្សន៍ទាយថ្ងៃខែកំណើត !

V

ក្បួនទស្សន៍ទាយថ្ងៃខែកំណើត !
អ្នកកើតថ្ងៃច័ន្ទ- ចំណុចល្អចិត្តទៀងត្រង់ ត្រង់ទៅត្រង់មក បើស្រឡាញ់ គឺស្រឡាញ់ងាយ។ ជាមនុស្សដែលធ្វើអ្វី តែងគិតដល់អ្នកដទៃមុនខ្លួនឯងជានិច្ច រឿងស្នេហា បើបានធ្វើឱ្យគេមានក្ដីសុខ ខ្លួនឯងក៏សប្បាយចិត្ត។
- ចំណុចអន់ជាមនុស្សស្ងៀមស្ងាត់ តែគិតច្រើនណាស់ ចិត្តគុំកួនច្រើនបើមាននរណាធ្វើឱ្យឈឺចាប់ ហើយលួចទៅខូចចិត្តម្នាក់ឯងស្ងាត់ៗ តែពេលជួបតែងញញឹមដាក់ ធ្វើដូចគ្មានរឿងអ្វីកើតឡើង តែក្នុងចិត្តតែគិតថាផ្ញើទុកសិនចុះ ថ្ងៃណាមួយនឹងសងវិញទ្វេមួយជាពីរ ។
តើអ្នកជឿទេ ? ចុះបើគេទាយថា អ្នកជាមនុស្សអន់អាប់រស់គ្មានកិតិ្តយសជាអ្នកបំរើគេអស់មួយជីវិតនោះ ? ។ បើអ្នកព្រមជឿគឺអ្នកបានដាក់ទណ្ឌកម្មខ្លួនឯងតាមសម្តីអត់បានការរបស់មនុស្សហើយ ។ ព្រះពុទ្ធបានបដិសេធចោលទាំងស្រុង ព្រោះលោកនេះអ្វីៗមិនទៀងទេ សុទ្ធតែប្រែប្រួលផ្លាស់ប្តូរ ចិត្តមនុស្សរឹតតែប្រែប្រួលណាស់ទៅទៀត ចិត្តអាចអភិវឌ្ឍបាន បើផ្លាស់ប្តូរចិត្តគំនិតមិនបានទេ ហេតុអីមានព្រះអរិយបុគ្គល មានព្រះពុទ្ធកើតឡើងក្នុងលោក ? ដែលពួកលោកសុទ្ធតែធ្លាប់មានចិត្តអាក្រក់មកពីមុនដូចៗគ្នា តែបានប្រយុទ្ធផ្លាស់ប្តូរចិត្តពីអាក្រក់មកល្អអស់ ហើយចុះក្បួនទាយនេះអីក៏អាក្រក់ម៉្លេះ មកកំណត់វាសនាមនុស្សបាននោះ ? ជាការល្អ យើងអាចស្តាប់ ហើយព្យាយាមផ្លាស់ប្តូរចំណុចមិនល្អចោលទៅ កុំនៅជឿផ្កាប់មុខមិនចេះកែប្រែផ្លាស់ប្តូរឲ្យសោះ ! ។ 

Comments