ហេតុអីក៏ព្រះពុទ្ធតែមួយអង្គឯង អាចដឹកនាំមនុស្សបានរាប់លាននាក់ឲ្យជឿព្រះអង្គ?
មកពីព្រះអង្គមានទសពលញាណ(កម្លាំងញាណ១០យ៉ាង)ដែលមេដឹកនាំត្រូវប្រតិបត្តិតាម
១ -ដឹងមុខនាទីរបស់ខ្លួនឲ្យច្បាស់។
២ -ដឹងផលវិបាកដែលកើតពីការប្រព្រឹត្តិរបស់ខ្លួន ។
៣- ដឹងផ្លូវដែលត្រូវដឹកនាំដើម្បីឲ្យបានទៅដល់គោលដៅ ។៤-ដឹងប្រយោជន៍ក្នុងការបង្កើតមុខនាទីសាខា(មិនមែនចេះតែបង្កើតក្រសួងអត់ប្រយោជន៍)។
៥ -ដឹងពីលក្ខណះខុសគ្នារបស់មនុស្សក្នុងសាខានិមួយៗនិងទំនោររបស់វា។
៦-ដឹងសមត្ថភាពរបស់បុគ្គលហើយអភិវឌ្ឍបានចំគោលដៅ។៧- ដឹងឧបសគ្គក្នុងការអភិវឌ្ឍន៍ផែនការ ។
៨-ដឹងប្រវត្តិសាស្ត្រពីអតីតកាលច្បាស់ ។
៩- ប្រមើលមើលលទ្ធផលនៅថ្ងៃអនាគតទៅតាមការវិវត្តន៍នៃចិត្តគំនិតរបស់មនុស្ស។
១០ -ដឹងយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហា។
ទសពលញាណ គឺជាបញ្ញាញាណដែលអាចយកទៅប្រើក្នុងលក្ខណះជាអ្នកដឹកនាំទាំងផ្លូវលោកនិងផ្លូវធម៌បានយ៉ាងល្អប្រពៃ៕

