កីឡដ្ឋាន Smart RSN នឹងក្លាយជាទីកន្លែងកាត់ក្តី ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ

V
vannara
 
 កីឡដ្ឋាន Smart RSN នឹងក្លាយជាទីកន្លែងកាត់ក្តី ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ រវាងក្លិបបឹងកេត ទល់នឹងក្លិបវិសាខា ដែលនឹងធ្វើឡើងនាថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុននេះ។

សម្រាប់លើកចុងក្រោយដែល បឹងកេត ឈ្នះពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺនៅឆ្នាំ២០១៩ ពេលនោះ គេបានយកឈ្នះ ព្រះខ័នរាជស្វាយរៀង ដោយបាល់១១ម៉ែត្រកាត់សេចក្ដី។

សម្រាប់ក្លិបវិសាខាវិញ គឺជាក្លិបការពារតំណែងជើងឯក ព្រោះក្លិបឈ្នះពានរង្វាន់មួយនេះ ២ឆ្នាំចុងក្រោយជាប់ៗគ្នាមកហើយ ពោលគឺ ឆ្នាំ២០២០និងឆ្នាំ ២០២១។

តើក្លិបបឹងកេតអាចឈ្នះពានសម្តេចតេជោ ហ៊ុន សែន ជាលើកទី២ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនបានទេ ឬក៏ក្លិបវិសាខាអាចបំបែកកំណត់ត្រាក្លាយជាក្រុមដែលឈ្នះពានរង្វាន់មួយនេះ ៣ឆ្នាំជាប់ៗគ្នា?

Comments