ខណះដែលជួបគ្នា២លើកកន្លងមក ព្រះខ័នរាជស្វាយរៀងស្មើមួយប្រកួត និងឈ្នះមួយប្រកួត ពោលគឺស្មើគ្នាក្នុងលទ្ធផល១ទល់និង១ នៅកីឡដ្ឋានខេត្តស្វាយរៀង សប្តាហ៍ទី៥ និងយកឈ្នះក្នុងលទ្ធផល១ទល់និង០ សប្តាហ៍ទី១២ នៅកីឡដ្ឋាន Smart RSN។
គួរអោយដឹងផងដែរថា ក្រុមព្រះខ័នរាជស្វាយរៀង ឆ្លងកាត់១៨ប្រកួតកន្លងមក ឈ្នះ១៣ ស្មើ៣ និងចាញ់២ មាន៤២ពិន្ទុ ឈរកំពូលតារាង CPL ដោយឡែកណាហ្គាវើលដ៍បានឆ្លងកាត់១៨ប្រកួត ឈ្នះ៦ ស្មើ៥ និងចាញ់៧ មាន២៣ពិន្ទុ ឈរចំណាត់ទី៥។

