Real Madrid បន្តកំណត់ត្រាមិនចាញ់សោះរដូវកាលនេះ ក្រោយក្រុមអធិរាជស Real Madrid បានយកឈ្នះ Barcelona ក្នុងលទ្ធផល ៣-១ សប្តាហ៍ទី៩ នៃក្របខណ្ឌ La Liga នៅក្នុងជំនួបដ៏ធំប្រចាំសប្តាហ៍ El Clasico នៅកីឡដ្ឋាន Santiago Bernabeu ។
ស្របពេលបច្ចុប្បន្ន Real Madrid ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ឡើងទៅឈរកំពូលតារាងនៃក្របខណ្ឌ La Liga ក្រោយឆ្លងកាត់ ៩ប្រកួត ឈ្នះ៨ ស្មើ១ មិនដែលចាញ់មាន២៥ពិន្ទុ ខណ: Barca ឈរនៅលេខ២ ជាមួយ២២ពិន្ទុក្នុងដៃ។

