🗣“ក្នុងអាជីពបាល់ទាត់របស់គាត់ ( វឌ្ឍនាកា ) អត់មានសង្ឃឹមអី សង្ឃឹមតែបានលេងស៊ីហ្គេម នៅកម្ពុជា ហ្នឹងហើយ។ ប្រសិនបើគាត់បានជាសះស្បើយវិញ ១០០ % បានលេងស៊ីហ្គេមហ្នឹងវិញ [អែមណាស់]។ …ព្រោះអី កីឡាករល្បីមួយទាំងមូល គាត់តែងតែចង់ជួយជាតិ ក្នុងព្រឹត្តិការណ៍សំខាន់ហើយ”។
ម្ចាស់ក្លិបខាងលើបន្ថែមថា សម្រាប់របួសរបស់ ចាន់ វឌ្ឍានាកា នេះ គឺអាស្រ័យលើកីឡាករខ្លួនឯងផ្ទាល់ ព្រោះថា ក្រោយពេលគ្រូពេទ្យអនុញ្ញាតឲ្យបានចូលហ្វឹកហាត់វិញ គឺកីឡាកររូបនោះ សង្ឃឹមបានលេងវិញហើយ គ្រាន់តែមិនច្បាស់ថា នៅពេលណា។ ដូច្នេះ កីឡាករត្រូវតែប្រឹងប្រែងដោយខ្លួនឯង។
ដកស្រង់ពី៖ Cambodia2023

