អ្នកគាំទ្របាល់ទាត់ឥណ្ឌូនេស៊ី មានការបះបោរដ៏ធំមួយបង្កមានអ្នកស្លាប់និងរបួសជាច្រេីននាក់

V
vannara
  សាហាវបំផុតហើយ!!! អ្នកគាំទ្របាល់ទាត់ឥណ្ឌូនេស៊ី បង្កឱ្យមានការបះបោរដ៏ធំមួយ យ៉ាងហោចណាស់មនុស្ស 127 នាក់ត្រូវបានស្លាប់ និង 180 រងរបួស។

ហេតុការណ៍នេះកើតឡើងពីក្រុមអ្នកគាំទ្រម្ចាស់ផ្ទះ បានចាប់ផ្តើមវាយប្រហារអ្នកគាំទ្រក្រុមភ្ញៀវ Persebaya Surabaya ដោយសារតែការមិនពេញចិត្តនឹងការលេងរបស់ក្រុម។ ក្រោយពីសមត្ថកិច្ចបង្ក្រាប ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ធ្វើឱ្យអ្នកគាំទ្រភ័យស្លន់ស្លោ ហើយរត់គេចខ្លួនដើម្បីរស់ នេះបានបង្កឱ្យមានការប៉ះទង្គិចគ្នា ហើយអ្នកគាំទ្រជាច្រើនត្រូវបានរត់ចូលទីលានបណ្តាលឱ្យស្លាប់ជាច្រើន។

ថ្មីៗនេះ សមាគមបាល់ទាត់នៃប្រទេសឥណ្ឌូនេស៊ី (PSSI) បានប្រកាសលុបចោលលីគបាល់ទាត់រយៈពេលមួយសប្តាហ៍ ដើម្បីស៊ើបអង្កេតលើឧបទ្ទវហេតុនេះ ហើយនឹងលែងអនុញ្ញាតឱ្យ Arema FC លេងនៅផ្ទះរហូតដល់ចប់រដូវកាល។

Comments