កីឡាករវ័យ៣៨ឆ្នាំ ចូលលេងបាន ១៩៧ ប្រកួត សម្រាប់ព័រទុយហ្គាល់ វ៉ាហួសខ្សែប្រយុទ្ធ Bader Al Mutawa របស់គុយវ៉ែត ដែលចូលលេងបាន ១៩៦ ប្រកួត។
សម្រាប់ការប្រកួតនាកីឡដ្ឋាន José Alvalade នាទីក្រុង Lisbon នេះដែរ គឺក្រុមម្ចាស់ផ្ទះព័រទុយហ្គាល់ រកបានគ្រាប់នាំមុខនៅនាទី៨ នៃវគ្គទី១ ដោយ João Cancelo។
ចូលមកដល់វគ្គទី២ នាទី៤៧ Bernardo Silva ជាអ្នកបន្ថែមគ្រាប់នាំមុខទី២ ហើយ Cristiano Ronaldo បន្ថែម២គ្រាប់ម្នាក់ឯងទៀតដោយការទាត់បាល់ពិន័យ១១ម៉ែត្រនៅក្នុងនាទី៥១ និង នៅនាទី៦៣។ លទ្ធផល ៤-០ បានបន្តដល់ចប់ការប្រកួត។
ដោយឡែក ក្រៅពីការបំបែកកំណត់ត្រាកីឡាករចូលលេងច្រើនគេក្នុងក្រុមបាល់ទាត់ជម្រើសជាតិផ្នែកបុរសហើយ Cristiano Ronaldo ក៏បានបន្លាយកំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ក្រុមព័រទុយហ្គាល់ដែរ គឺ១២០គ្រាប់ហើយ។

