ទោះបីជាយ៉ាងណាក៏ដោយ កាសែត Daily Mail បានបញ្ជាក់ថា Manchester City មិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយអំពីរគម្រោងដំណើរកម្សាន្តមុនរដូវកាលរបស់ពួកគេនៅឡើយទេ។ ប៉ុន្តែគេរំពឹងថាពួកគេនឹងស្នាក់នៅប្រទេសជប៉ុនយូរជាងនៅប្រទេសថៃ។
គួរអោយដឹងដែរថាលើកចុងក្រោយដែលក្លិប Manchester City បានមកលេងនៅតំបន់អាស៊ីគឺនៅរដូវក្តៅឆ្នាំ 2019 ដោយមានការប្រកួតកម្ដៅសាច់ដុំនៅប្រទេសចិន ហុងកុង និងជប៉ុន។

