
អតីតខ្សែប្រយុទ្ធជម្រើសជាតិរ៉ូមានី ធ្លាប់លេងឱ្យ Chelsea លោក
Adrian Mutu បានទម្លាយឱ្យដឹងរឿងមួយកាលលោកនៅចាប់ដៃជាមួយ
Zlatan Ibrahimovic នៅ Juventus ៖ “កាលនៅលេងជាមួយគ្នា ខ្ញុំធ្លាប់គេងនៅបន្ទប់តែមួយជាមួយ Zlatan។ ស្រាប់តែយប់មួយ គេក៏ស្ទុះភ្ញាក់ទាំងកណ្តាលអាធ្រាត្រ ហើយក៏ដាស់ខ្ញុំ រួចប្រាប់ខ្ញុំថាគេយល់សប្តិអាក្រក់ គេយល់សប្តិថា Ronaldo 🇧🇷 លេងបាល់ល្អជាងគេ មួយយប់នោះ គេមិនព្រមដេកទៅវិញសោះ រហូតទាល់តែខ្ញុំលួងគេ ថាគេជាកីឡាករល្អដាច់គេលើលោកនេះ ទើបគេស្ងប់ចិត្ត ហើយក៏បិទភ្នែកវិញទៅ”៕