ខ្ញុំជឿថាយ៉ាងណាក៏យើងនឹងទទួលវាដោយរីករាយដែរ ព្រោះយើងបាននិយាយគ្នាបានប្រាប់ពីកំហុស បានដោះស្រាយថាវាត្រូវធ្វើបែបនេះ ឬបែបនោះ។
សុខៗមនុស្សដែលយើងទុកចិត្តហើយគោរពឱ្យតម្លៃមិននិយាយពីរឿង
យើងនៅមុខយើងទេ តែនិយាយនៅពីក្រោយខ្នងយើង នៅពេលយើងដឹង យើងឈឺណាស់ ព្រោះហេតុអ្វីបានគាត់អត់និយាយឱ្យច្បាស់ជាមួយយើង តែទៅនិយាយថាយើងបែបនេះបែបនោះនៅក្រោយយើង?
នៅពេលដែលយើងខុសហើយមានអ្នកប្រាប់យើងពីកំហុសនោះប្រាកដណាស់យើងគិតហើយថាអ៊ីចឹងត្រូវឬអត់ ហើយកាន់តែចង់និយាយឱ្យច្បាស់ ដើម្បីរកដោះស្រាយ តែមិនមែនកាត់ន័យតែមួយកំណត់ហើយសរុបខ្លួនឯងទេ ...។
វាមិនខុសពីតែងសេចក្តីទេគ្រប់យ៉ាងវាតែងតែមានផ្ដើម មានតួ មានបញ្ចប់ អ៊ីចឹងយើងក៏ដូចគ្នា
ចង់បានហេតុផល ចង់និយាយឱ្យច្បាស់លាស់មុននឹងដើរចេញហើយកាត់ន័យ...។
ប្រាប់បានទេបើខ្ញុំខុសនិយាយបានទេបើវាបែបនេះ កុំបានទេ ត្រឹមកាត់ន័យយល់ម្នាក់
ឯងហើយសរុបម្នាក់ឯងបែបនេះ ....បើអ្នកច្បាស់ថាខ្ញុំបែបណា និយាយមក ខ្ញុំទទួល ហើយខ្ញុំក៏ចង់ប្រាប់ថា ខ្ញុំក្លាហាននឹងទទួលបើវាពិត។

