ចង់យំណាស់តែមិនមានទឹកភ្នែកហូរព្រោះថាពាក្យរឹងមាំពេក រហូតដល់លែងពាល់ត្រូវសូម្បីថាខ្លួនឯងចង់យំ កុហកគេមិនចង់បានផងក៏មកកុហកខ្លួនឯងបន្ត ។ គេអាចមើលថាយើងរឹងមាំណាស់តែមិនដូចអីដែលគេគិតនោះទេ ព្រោះយើងចង់យំណាស់តែមិនអាចព្រោះតែ អ្នកកំពុងពុលនិងពាក្យថាខ្លួនឯងរឹងមាំទៅហើយ ទោះជាប្រឹង ពន្យល់ថាគួរតែរកថ្នាំបន្សាបក៏មិនអាចដែរ បើជួយប្រហែលមានតែអាចរុញទូកបណ្តោយទឹកទេមើលទៅ? កាលដែលមានហេតុទើបមានផល តែមិនមែនចេះតែបង្កើតហេតុហើយក៏បង្កើតផលដើម្បីគេចមិនទទួលដែរ។ អ្នកជានរណា? អ្នកគួរសួរខ្លួនឯងឱ្យបានច្រើន?
អ្នកជានរណាគឺជារឿងសំខាន់ហើយរឿងដែលកាន់តែសំខាន់នោះ ថាយើងយល់ពីខ្លួនឯងទេ មិនមែនចេះតែស្របគេរហូតភ្លេចខ្លួនឯងទេ ឬមិនមែនចង់ធ្វើជាគេ រហូតភ្លេចពាក្យថាខ្លួនឯងនោះទេ។ គ្រប់ពាក្យពេកដែលបញ្ចូលទៅក្នុងពាក្យអ្វីមួយនោះភាគច្រើនគឺមិនល្អតែ មានមនុស្សច្រើននៅតែយកមកប្រើ ដូចគេថា "ដឹងហើយថាខុសតែនៅតែធ្វើ"។ គួរចែកឱ្យដាច់រវាង ចិត្ត និង អារម្មណ៍ព្រោះ អារម្មណ៍តែងតែក្បត់ចិត្ត
ហើយពាក្យពេក តែងតែក្បត់ការទន់ជ្រាយរបស់យើង។ បើយើងទន់ជ្រាយគួរតែទទួលយកព្រោះជាការពិត មានមនុស្សជាច្រើនខ្លាចក្នុងការនិយាយពិត បើយើងជាមនុស្សទន់ជ្រាយគេងាកខឹងគេអីព្រោះជាការពិត បើមិនមែនរឹតតែមិនគួរខឹងគេព្រោះយើងមិនដូចគេនិយាយ ទោះខឹងក៏យើងមិនបានធ្វើឱ្យគេកែប្រែគំនិតមួយនឹងជាមួយយើងដែរ។
អត្ថបទ៖ សៀវភៅជីវិត

